invalid input (1 trailing "=" expected)invalid input (1 trailing "=" expected)invalid input (1 trailing "=" expected)invalid input (1 trailing "=" expected) Bugatti La Voiture Noire ជារថយន្តដែលមានតម្លៃថ្លៃជាងគេ – CamCar Collection

Bugatti La Voiture Noire ជារថយន្តដែលមានតម្លៃថ្លៃជាងគេ

Bugatti La Voiture Noire

ទីបំផុតការទន្ទឹងរងចាំរបស់ Fan រថយន្ត Sport ទាំងអស់គ្នាក៏បានមកដល់នោះគឺរថយន្ត Sport Bugatti La Voiture Noire ដែលជាការត្រលប់មកវិញសារជាថ្មីហើយទំនើបជាងមុន របស់ Jean Bugatti’s personal Type 57 SC Atlantic ដែលបានបាត់ខ្លួនកាលពីសង្គ្រាមលោកលើកទី ២ ។​

រថយន្ដដ៏អស្ចារ្យមួយនេះត្រូវបានផលិតដោយក្រុមហ៊ុន Molsheim ដែលជារថយន្តមានតម្លៃថ្លៃជាងគេបំផុតដែលមិនធ្លាប់មានលក់ ជាមួយនឹងតម្លៃ 11 លានអឺរ៉ូ (ប្រហែល 12,45 លានដុល្លារក្នុងអត្រាប្តូរប្រាក់បច្ចុប្បន្ន) មិនទាន់រួមបញ្ចូលថ្លៃពន្ធផ្សេងៗ។

 

 

នៅក្នុងសន្និសិទការបង្ហាញរថយន្ត Geneva Motor Show នាពេលថ្មីៗនេះ លោក Stephan Winkelmann ប្រធានក្រុមហ៊ុន Bugatti បាននិយាយថារថយន្តនេះត្រូវបានលក់ក្នុងតម្លៃ 16,5 លានអឺរ៉ូ (18,68 លានដុល្លារអាមេរិក) ។ ជាមួយនឹងតួ Carbon ដែលត្រូវបានរចនាឡើងដោយដៃផ្ទាល់មួយនេះ La VoiturNoire បានផលិតឡើងតាមលំនាំរថយន្ត Sport​ ពិសេសៗមួយចំនួន ពីក្រុមហ៊ុន  Bugatti ដូចជា Bugatti  Divo ជាដើមប៉ុន្តែវាមានលក្ខណៈពិសេសថ្មីមួយដែល រថយន្តមួយនេះបំពាក់ដោយម៉ាស៊ីន quad-turbo W16 8.0-liter ដែលផ្តល់កម្លាំងសេស 1500 horsepower និងកម្លាំងរង្វិលជុំ​ 1600 Newton-meters។

             

 

 

 

 

 

 

បន្ថែមពីនេះទៅទៀត បើយើងនិយាយអំពីការរចនារបស់ អំពូលដ៏ប្រណិតរបស់រថយន្ត Sport មួយនេះ , Bugatti La Voiture Noire ត្រូវបានផលិតឡើងដោយបំពាក់ជាមួួយ អំពូល Full-Width LED Brake Light ដែលស្ថិតនៅក្រោម​ Logo Bugatti ដែលធ្វើអោយអ្នកទាំងអស់គ្នាដឹងថា លោកអ្នកកំពុងសម្លឹងមើលរថយន្ត Brand Bugatti ។ លើសពីនេះទៅទៀត វាកាន់តែ ធ្វើអោយរថយន្តមួយនេះមើលទៅកាន់តែមានលក្ខណះប្លែកអស្ចារ្យសាកសមជាមួយនឹងតម្លៃខ្ទង់លានបែបនេះ។

ប្រសិនបើយើង សម្លឹងមើលរថយន្តដ៏អស្ចារ្យមួយនេះពីខាងមុខវិញ ចង្កៀង LED ផ្នែកខាងមុខរបស់ រថយន្តមួយនេះគឺកាន់តែមានភាព រលោងស្អាតប្លែក ទាក់ភ្នែកខុសពីរថយន្តធម្មតា។

ជាចុងក្រោយ បើយើងនិយាយអំពី ការរចនាផ្នែកខាងក្នុងវិញ ក្រុមហ៊ុន Bugatti មិនទាន់បានបង្ហាញចេញនូវ​ការរចនាដ៏ល្អឥតខ្ចោះរបស់រថយន្តមួយនេះឡើយ។ ប្រសិន បើលោកអ្នកចង់ដឹងបន្ថែមអំពី រូបរាងរថយន្តដ៏អស្ចារ្យមួយនេះ​សូមកុំភ្លេចតាមដាន ការ Post របស់ CamCar Collection ដើម្បីទទួលបានពត័មានថ្មីៗ ។

 

 

 

សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។ ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព​ និងសំណាងល្អ។

ខេមខាសូមជម្រាបលា!

Leave a Reply

Your email address will not be published. Required fields are marked *